ខ្សែបម្រើអាល្លឺម៉ង់ Kai Havertz បានសារភាពថា ខ្លួនមិនចង់លេងទល់មុខនឹងកីឡាករ N’Golo Kante ឡើយសម្រាប់ព្រឹត្តិការណ៍ EURO ខាងមុខនេះ។
សម្រាប់ការប្រកួត EURO ខាងមុខនេះ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ Havertz និងក្រុមជម្រើសជាតិបារាំងរបស់ Kante ស្ថិតនៅក្នុងពូល F ជាមួយគ្នា ដូច្នេះអ្នកទាំងពីរអាចនឹងប្រឈមមុខដាក់គ្នានៅលើទីលានផងដែរ។
យ៉ាងណាក្តី Havertz បានចាត់ទុក Kante ថាជាមនុស្សល្អដែលតែងតែធ្វើឲ្យមិត្តរួមក្រុមទាំងអស់នៅ Chelsea ញញឺមជាហេតុធ្វើឲ្យខ្លួនមិនចង់លេងទល់មុខគ្នាឡើយ ក្នុងនាមជាគូប្រជែង៕