លោកព្រះ Zlatan Ibrahimovich បានបង្ហើបឲ្យដឹងថា គេស្វាគមន៍ខ្សែប្រយុទ្ធ Olivier Giroud ជានិច្ច បើសិនកីឡាករសញ្ជាតិបារាំងរូបនេះផ្ទេរមកក្លិប AC Milan។
Zlatan និយាយថា មានស្តេចច្រើននៅទីនេះ តែព្រះមានតែ ១អង្គប៉ុណ្ណោះ។ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ ទើបតែបន្តកុងត្រាថែម១ឆ្នាំទៀតជាមួយ Chelsea ប៉ុន្តែព័ត៌មានចចាមអារ៉ាមថាគេផ្ទេរទៅ AC Milan ពេលផុតកុងត្រាជាមួយ Chelsea នៅតែលេចឮឡើងជាបន្តបន្ទាប់។
ដោយឡែក AC Milan ក៏កំពុងទាក់ទងទិញខ្សែការពារ Fikayo Tomori ផ្ដាច់ពី Chelsea ផងដែរ៕