Ancelotti ថា Real Madrid មិន​គួរ​គ្មាន​ Ramos ទេ​

0

លោក Carlo Ancelotti គ្រូបង្វឹក​ថ្មី​របស់​ក្រុម អធិរាជ​ស Real Madrid ថា ភាព​ជោគជ័យ​របស់​ក្លិប​មិន​អាច​គ្មាន Sergio Ramos នោះ​ទេ ខណៈ​ដែល​អនាគត​របស់​ខ្សែការពារ​រូប​នេះ នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​អង្គា​រលោក Ancelotti បាន​ចាក​ចេញពី​ក្លិប Everton ដើម្បី​មក​ដឹកនាំ​នៅ Real Madrid ដែល​កាលពីមុន​លោក​ធ្លាប់​គ្រប់គ្រង​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៥ ។

ប្រធាន​ក្រុម Sergio Ramos បាន​បរាជ័យ​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​នៅ​ឯ​ក្លឹ​ប​អធិរាជ​ស ហើយ​មើលទៅ​ប្រាកដ​ណាស់ រូបគេ​នឹង​ចាកចេញ​ដោយ​ឥត​គិត​តម្លៃ​ខ្លួន ស្រប​ពេល​ដែល​កុងត្រា​របស់​គេ​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី ៣០​ខែមិថុនា ខាង​មុខ​នេះ​៕