Romelu Lukaku បានបញ្ចប់ការរំពឹងទុកជុំវិញអនាគតរបស់គេ ដោយបញ្ជាក់ថាខ្លួននឹងបន្តនៅជាមួយ Inter Milan។
ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិប៊ែលហ្ស៊ិក វ័យ២៨ឆ្នាំរូបនេះ មានពាក្យចចាមអារាមថា គេអាចនឹងត្រូវបានគេកំណត់សម្រាប់ការត្រលប់មកក្លិបចាស់វិញ ជាមួយនឹងទឹកប្រាក់ដ៏ច្រើននៅ Premier League។
ទោះយ៉ាងណាក្តី Lukaku បាននិយាយថា រូបគេមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ក្នុងការលេងនៅ Inter ដោយប្រកាសថាគាត់នឹងនៅ San Siroបន្តទៀត៕