ខ្សែបម្រើ Lucas Vazquez បានបន្តកុងត្រាថ្មីចំនួន ៣ឆ្នាំទៀត ជាមួយក្លិបអធិរាជស Real Madrid ខណៈកុងត្រាចាស់របស់គេផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនានេះហើយ។
យោងតាមសារព័ត៌មាន Cadena Cope’s El Partidazo បានបង្ហើបឲ្យដឹងថា Vazquez បានបន្តកុងត្រារហូតដល់ឆ្នាំ២០២៤ ដោយសារកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បង្ហាញទឹកចិត្តចង់ស្នាក់នៅទឹកដី Santiago Bernabeu បន្ត។
ដូច្នេះ Lucas Vazquez បានក្លាយជាកីឡាករទី២ហើយ ដែលនឹងបន្តកុងត្រាជាមួយក្លិប បន្ទាប់ពីខ្សែបម្រើ Luka Modric ហើយគេនឹងបានចូលលេង ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Carlo Ancelotti ដែល Real Madrid ទើបនឹងតែងតាំងជំនួស Zinedine Zidane ដែលលាឈប់៕