Al Mubarak ​ថាទោះបី​មិន​ឈ្នះ​ពាន​ UCL តែ​យើង​ខ្លាំង​

0

ប្រធាន​ក្លិប Manchester City លោក Khaldoon Al Mubarak បាន​ព្រមាន​គូប្រជែង​របស់​ពួក​គេ​ថា ពួក​គេ​នឹង​កាន់តែ​ខ្លាំង​ក្នុង​ការ​ស្វែងរក​ពានរង្វាន់ Champions League តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ខកខាន​ទទួល​បាន​ពានរង្វាន់​អឺរ៉ុប​មួយ​នេះ​។

គួរ​ជម្រាប​ថា ក្រុម​របស់​លោក Pep Guardiola បាន​បញ្ចប់​រដូវ​កាល ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Premier League និង​អ្នក​ឈ្នះ​ពានរង្វាន់ Carabao Cup ហើយ​ក៏​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។

ទោះ​យ៉ាងណា រដូវ​កាល​នេះ​បាន​បញ្ចប់​ដោយ​ការ​ខកចិត្ត​ ជាមួយនឹង​ការ​ចាញ់​ក្រុម​តោ​ខៀវ Chelsea ១-០ ហើយ​លោក Al Mubarak មាន​ប្រសាសន៍​ថា “​ពេល​នេះ​ជា​ពេលវេលា​មួយ ​ដែល​បង្ហាញ​ថា​ពួក​យើង​អាច​ឈាន​ដល់​កម្រិត​ក​ពូ​លហើយ​”៕