Greenwood បាន​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេសសម្រាប់ Euro ២០២០

0

ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Mason Greenwood បាន​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស សម្រាប់​ការ​ប្រកួត​ពានរង្វាន់​ទ្វីបអឺរ៉ុប​រដូវក្តៅ​នេះ ដើម្បី​ព្យាបាល​របួស​។

កីឡាករ​វ័យក្មេង​រូប​នេះ​ មានឈ្មោះ​ក្នុង​ក្រុមបាល់ទាត់​ជា​កីឡាករ​បម្រុង​ចំនួន ៣៣ នាក់​របស់​លោក Gareth Southgate មុន​ការ​ប្រកួត​ដែល​នឹង​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ក្រោយ ប៉ុន្តែ​នៅ​ចំពោះ​មុខ​អ្នកចាត់ការ​ជនជាតិ​អង់គ្លេស ​ដែល​បាន​ប្រកាស​អំពី​ក្រុម​កីឡាករ ២៦ នាក់​ចុង​ក្រោយ​របស់​គាត់​កាលពី​ថ្ងៃ​អង្គារ ក្នុង​នោះ Greenwood បាន​ប្រកាស​ពី​ការ​ចាកចេញ​។

ជា​ការ​ពិត​ណាស់ សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រុម​បិសាច​ក្រហម ManUnited បាន​ប្រកាស​ដែរ​ថា Greenwood កំពុង​ញាំញី​ដោយ​របួស និង​ត្រូវការ​ពេល​គ្រប់គ្រាន់​សម្រាប់​សម្រាក​ព្យាបាល​៕