ដោយអាហ្សង់ទីន និងកូឡុំប៊ីមិនអាចបំពេញតាមកាតព្វកិច្ច ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Copa America ឆ្នាំ ២០២១ ដោយសារ Covid-19។
សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានឱ្យដឹងថា អាហ្សង់ទីនបានដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះពានរង្វាន់ Copa America ដោយសារកាលៈទេសៈបច្ចុប្បន្នមិនសមស្រប។
ហើយនៅថ្ងៃចន្ទនេះ CONMEBOL បានប្រកាសថាប្រេស៊ីល នឹងធ្វើជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមិថុនាខាងមុខនេះ៕