Laporta សន្យា​ថា នឹង​បញ្ចុះបញ្ចូល Ronald Koeman ឲ្យ​បន្ត​នៅ Barca

0

ប្រធាន​ក្លឹ​ប Barcelona លោក Joan Laporta បាន​សន្យា​ថា Sergio Aguero នឹង​ក្លាយជា​ផ្នែក​មួយ​ដែល​អាច​ជួយ​ក្រុម និង​គ្រូបង្វឹក Koeman ក្នុង​រដូវក្តៅ​នេះ​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បង្ហាញខ្លួន​ជា​កីឡាករ​របស់​ក្រុម Barca កាលពី​ថ្ងៃ​ចន្ទ​ដោយ​បាន​ចុះ​កុងត្រា​រយៈពេល ២ ឆ្នាំ​។

លោក Laporta ក៏​សង្ឃឹមថានឹង​បញ្ចុះបញ្ចូល Lionel Messi ឱ្យ​ចុះ​កុងត្រា​ថ្មី​បន្ថែម មុន​ពេល​កុងត្រា​បច្ចុប្បន្ន​របស់​គេ​ផុត​រដូវក្តៅ​នេះ​៕