ក្លិបអ៊ីតាលី AC Milan កំពុងត្រៀមដាក់សំណើរ សម្រាប់នាំយកខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea គឺកីឡាករ Olivier Giroud នារដូវកាលក្រោយនេះ។
Giroud នៅសល់រយៈពេលមួយខែទៀត នឹងផុតកំណត់កុងត្រានៅឯ Stamford Bridge ខណៈដែល Thomas Tuchel កំពុងរៀបចំរដូវកាលដំបូងរបស់គាត់ ដែលទទួលខុសត្រូវលើក្រុមតោខៀវនារដូវកាលក្រោយ។
ខ្សែប្រយុទ្ធបារាំងវ័យ ៣៤ឆ្នាំរូបនេះ បានជួយក្រុមតោខៀវ ទទួលបានចំណាត់ថ្នាក់កំពូលទាំងបួន និងឈ្នះពានរង្វាន់ Champions League របស់ពួកគេនាឆ្នាំ ២០២០-២១ នឹងកំពុងទទួលបានការចាប់អារម្មណ៍ពីក្រុម AC Milan ដែលសង្ឃឹមថានឹងទាក់ទាញគាត់ទៅកាន់ San Siro ក្នុងការផ្ទេរដោយឥតគិតថ្លៃ៕