PSG បដិសេធ Pochettino ចាក​ចេញពី​ក្លិប​

0

ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បដិសេធ​មិន​ឲ្យ​អ្នកចាត់ការ​ទូទៅ Mauricio Pochettino ចាក​ចេញពី​ក្លិប ដើម្បី​បាន​ទៅ​ដឹកនាំ​ក្លិប​ចាស់ Tottenham Hotspur ឡើយ បើ​ទោះបីជា​ក្លិប​អង់គ្លេស​កំពុង​ទាក់ទង​យក​ទៅ​វិញ​ក៏​ដោយ​។

គ្រូបង្វឹក​សញ្ជាតិ​អា​សង់​ទី​ន​វ័យ ៤៩​ឆ្នាំ Pochettino ធ្លាប់​បាន​ចំណាយពេល ៥​ឆ្នាំ​ដឹកនាំ Spurs ដោយ​មិន​បាន​ឈ្នះ​ពាន​ណាមួយ​ឡើយ ក្រៅពី​ជួយ​ក្លិប​នៅ​ភាគ​ខាងជើង​ទីក្រុង London មួយ​នេះ​រង​ជើងឯក​ពាន​ធំ UEFA Champions League បាន​ម្តង កាល​ឆ្នាំ​២០១៩ មុន​ពេល​លាឈប់​នៅ​ដើមរដូវ​កាល​បន្ទាប់​។

សូម​ជម្រាប​ថា Pochettino ត្រូវ​បាន​តែងតាំង​ឲ្យ​ដឹកនាំ​ក្លិប​អ្នកមាន​បារាំង PSG នៅ​ក្រោយ​ពេល​បញ្ចប់​តំណែង​លោក Thomas Tuchel តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នា​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១៕