ខ្សែការពារក្លិប Tottenham កីឡាករ Serge Aurier បានសារភាពថា រូបគេនឹងចាកចេញពីក្លិបមាន់ខ្នាយមាស សម្រាប់ទីផ្សារផ្ទេរកីឡាករនារដូវក្តៅខាងមុខនេះ។
ខ្សែការពារសញ្ជាតិកូតឌីវ័រវ័យ ២៨ឆ្នាំរូបនេះ ខាងលើបានចាប់ផ្តើមមាននូវពាក្យចចាមអារ៉ាមក្នុងការវិលត្រឡប់ទៅកាន់ក្លិបអ្នកមាន Paris Saint Germain វិញ ហើយ ក៏មានក្លិបមួយចំនួនពីប្រទេសអេស្ប៉ាញ និង AC Milan ក៏ ចាប់អារម្មណ៍ចង់បានរូបគេដែរ៕