អាជ្ញាធរខេត្តស្វាយរៀង ប្រកាសរកឃើញរោងចក្រ មួយទៀតហើយ ពាក់ព័ន្ធនឹងជំងឺកូវីដ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កន្លងមកមានកម្មករ-កម្មការិនី ធ្វើការនៅក្នុងរោងចក្រ ផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន សាន់ មេថល និងផ្លាស្ទីក ប្រដាក់ ឯ.ក តំបន់សេដ្ឋកិច្ចពិសេស តាយ សេង១ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត មួយចំនួនតូច វិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្វើការនៅក្នុងរោងចក្រ ខាងលើ តាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕