Cristiano Ronaldo ប្រាប់​មិត្ត​រួម​ក្រុម​ថា​គាត់​ចង់​ចាក​ចេញពី Juventus

0

សេចក្តីរាយការណ៍មួយ​បានឱ្យ​ដឹង​ថា កីឡាករ Cristiano Ronaldo បាន​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ថា​ខ្លួន​ចង់​ចាក​ចេញពី Juventus នា​រដូវក្តៅ​នេះ​។

គួរ​រម្លឹក​ថា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Real Madrid រូប​នេះ បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Turin កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ប៉ុន្តែ​នៅ​ក្នុង​រដូវ​កាល​នេះ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់ គឺ​មិន​អាច​ជួយ​ឱ្យ​ក្រុម​របស់​ខ្លួន​ការពារ​តំណែង​ជើងឯក​លី​គ Serie A បាន​ឡើយ​។

គួរ​បញ្ជាក់​ថា ក្រោយ​រួម​រស់នៅ​ក្នុង​ទឹកដី Turin រយៈពេល ៣ ឆ្នាំ Ronaldo រក​គ្រាប់​បាល់​សរុប​បាន​ចំនួន ១០១ គ្រាប់ និង​បញ្ជូនបាល់​ឱ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី ​បាន​ចំនួន ២២ លើក​ផង​ដែរ​៕