ភ្នំពេញ៖ លោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ បានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ច បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំគោកព្រីង ចុះឃាត់ខ្លួនអ្នកវិជ្ជមានកូវីដ-១៩ ព្យាយាមរត់គេចពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះ នៅស្រុកស្វាយជ្រំ បានទាន់ពេលវេលា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ឧសភានេះ លោកស្រីអភិបាលរងស្រុកស្វាយជ្រំ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាមួយកងកម្លាំង សហការណ៍ជាមួយ អាជ្ញាធរមូលដ្ឋានឃុំគោកព្រីង ចុះឃាត់ខ្លួនបានទាន់ពេលវេលា ចំពោះអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ព្យាយាមរត់គេចពីតំបន់រោងចក្រយូលី គោលបំណងមកផ្ទះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចទួលគុជ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស វេលាម៉ោង៤:៩នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១» ។






