កំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានយល់ព្រមស្នាក់នៅក្លិបអ្នកមានបុណ្យ Barcelona ដោយបន្តកុងត្រារយៈពេលពីរឆ្នាំទៀត នេះបើតាមការរាយការណ៍របស់សារព័ត៌មានអេស្ប៉ាញ។
Joan Laporta បានពិភាក្សាជាមួយឪពុករបស់ Messi គឺ Jorge Messi ទាក់ទងនឹងរឿងកុងត្រា បន្តរហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ដោយក្លិប Barcelona គ្រោងនឹងប្រកាសដំណឹងល្អនេះជូនអ្នកគាំទ្រក្នុងពេលឆាប់ៗ។
វាជារឿងគួរអស្ចារ្យបំផុត បន្ថែមពីលើនោះទៀត សារព័ត៌មាន El Confidencial បានបង្ហើបឲ្យដឹងថា Barcelona បាននាំយក ខ្សែប្រយុទ្ធ Sergio Aguero មកកាន់ Camp Nou ដោយជោគជ័យហើយដែរ៕