ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ត្រូវបានរាយការណ៍ថា ទទួលបានការចាប់អរម្មណ៍ពីសំណាក់ក្លិបនៅ Premier League ស្របពេលគេកំពុងសម្រាកព្យាបាលបញ្ហារបួសជង្គង់នៅ Camp Nou។
តាមការចុះផ្សាយរបស់ Sky Sports បានឱ្យដឹងថា ក្លិបអង់គ្លេស Arsenal និង Everton កំពុងចាប់អារម្មណ៍លើ ខ្សែបម្រើប្រេស៊ីលវ័យ ២៩ឆ្នាំរូបនេះ ស្របពេលរបួសកីឡាកររូបនេះ កាន់តែមានភាពល្អប្រសើរឡើង។
គួររំលឹកថា Coutinho របស់ Barcelona រូបនេះ បានខកខានចូលរួមការប្រកួតតាំងពីរងរបួសកាលពីខែធ្នូមក ហើយការវះកាត់ព្យាបាលត្រូវបានធ្វើឡើងនៅខែមេសា៕