លោក Joan Laporta ប្រធានក្លឹប Barcelona ថ្មីដែលទើបតែជាប់ឆ្នោតចូលកាន់តំណែងកាលពីពេលកន្លងទៅនេះ បានទទួលបានប្រាក់កម្ចីបន្ថែមដល់ទៅ ៥០០លានដុល្លារ ដែលអនុម័តឱ្យខ្ចីដោយធនាគារអាមេរិកមួយ ។
ទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះក្លឹប Barcelona អាចនឹងចាយវាយពេញៗដៃ សម្រាប់បើកប្រាក់ខែកីឡាករ និងបុគ្គលិករយៈពេល ២ ឆ្នាំទៀតពេញ ដោយមិនមានក្តីបារម្ភ ទោះបីជាមិនអាចរកលុយចូលបាន ១ សេនក៏ដោយ ។
ជាមួយនឹងការទទួលបានប្រាក់កម្ចីនេះ ក្លឹបបានចាប់ផ្តើមរៀបចំគម្រោងទិញយកកីឡាករថ្មីៗ សម្រាប់ទីផ្សារដោះដូរកីឡាករខាងមុខនេះ ៕
Home ព័ត៌មានកីឡា Barcelona កាន់តែវ័ន្ធក Joan Laporta ខ្ចីលុយគេថែម ៥០០លានដុល្លារទៀត