Hazard នឹងមានវត្តមានក្នុងការប្រកួត Euro 2020

0

Eden Hazard ត្រូវបានគេដាក់ឈ្មោះ ក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិក សម្រាប់ពានអឺរ៉ុប Euro ឆ្នាំ ២០២០ បន្ទាប់ពីសង្ងំព្យាបាលរបួស រលាគសាច់ដុំនៅឯ Real Madrid។

ខ្សែប្រយុទ្ធប៊ែលហ្សិកវ័យ ៣០ឆ្នាំរូបនេះ បានផ្លាស់ប្តូរពីក្លិបតោខៀវ Chelsea ទៅកាន់ទីក្រុងម៉ាឌ្រីដ ក្នុងខែមិថុនាឆ្នាំ ២០១៩ ដោយបញ្ហារបួសមិនឈប់ឈរ បានរារាំងគាត់មិនឱ្យរស់នៅស្របតាមតម្លៃខ្លួនដ៏ខ្ពស់។

Hazard នឹងមានឱកាសដ៏ល្អ ក្នុងការចាប់ផ្តើមការប្រកួតបើកឆាកពូល B របស់ប៊ែលហ្ស៊ិក ទល់នឹងរុស្ស៊ីនៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះ៕