ក្លឹបធំៗ ៣ នៅ Premier League កំពុងចង់បាន Harry Kane

0

បច្ចុប្បន្នមានក្លិបយក្សអង់គ្លេសចំនួន ៣ ដែលចងចិត្តចង់បានខ្សែប្រយុទ្ធ Harry Kane ដូចជា Manchester United, Manchester City និង Chelsea ជាក្លិបដែលមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធ Harry Kane នៅរដូវក្ដៅខាងមុខនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា តារាឆ្នើមរបស់ Tottenham Hotspur រូបនេះ ចង់ចាកចេញពីក្លិប។

យោងតាម Sky Sports បានឱ្យដឹងថា បច្ចុប្បន្ន Spurs កំពុងគិតគូររកអ្នកជំនួស Kane បន្ទាប់ពីកីឡាកររូបនេះ ​បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការត្រៀមចាកចេញនៅរដូវក្ដៅខាងមុខនេះ។

Harry Kane បានក្លាយជាម៉ាស៊ីនរកគ្រាប់បាល់​ អំឡុងពេលប្រកបអាជីពនៅ Spurs ដោយរកគ្រាប់បាល់បាន ២២០គ្រាប់ ពីការបង្ហាញខ្លួន ៣៣៤ប្រកួតនៅទីនោះ៕