ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទសកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះរកឃើញអ្នកឆ្លងថ្មី ចំនួន៣៤៥ នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៣៣៧នាក់ និងស្លាប់ ២ នាក់។
ក្រសួងបញ្ជាក់ថា – ករណីឆ្លងសហគមន៍៣៤៤ នាក់និងអ្នកដំណើរពីបរទេស ១ នាក់
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវី១៩សរុបចំនួន ២២ ៨៨៩ នាក់ ក្នុងនោះអ្នកជាសះស្បើយ១៤ ៣៤៣ នាក់ អ្នកស្លាប់១៥៦នាក់។
