អតីតគ្រូបង្វឹកតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាបេក្ខភាពនាំមុខគេ ក្នុងការមកដឹកនាំនៅក្លិប Crystal Palace ជំនួស Roy Hudgson ។
កុងត្រារបស់លោកគ្រូ Hudgson នឹងផុតកំណត់នៅរដូវក្ដៅនេះហើយ ប៉ុន្តែបើទោះបីជាលោកគ្រូបានដឹកនាំឲ្យ Crystal Palace មានកៅអីលេង Premier League រដូវកាលក្រោយក៏ដោយ ក៏ក្លិបគ្រោងនឹងចែកផ្លូវគ្នា ជាមួយលោកគ្រូត្រឹមនេះ។
យ៉ាងណាមិញក្រៅពី Crystal Palace គឺនៅមានក្លិបជាច្រើនដូចជា Bournemouth និង Celtic ក៏ចាប់អារម្មណ៍ចង់បាន Lampard ដែរ ហើយកន្លងមក លោកគ្រូក៏ធ្លាប់បានបង្ហើបដែរថា មានក្លិបផ្សេងៗជាច្រើន បានដាក់សំណើដល់លោកគ្រូ៕