ភ្នំពេញ៖ លោកយាយ ណយ សំណាង វិរសិល្បការិនីជើងចាស់ ផ្នែកចម្រៀងអាយ៉ៃ និងជាតារាកំប្លែងផងនោះ ពេលនេះបានឆ្លងជំងឺកូវីដ១៩ ខណៈលោកយាយកាន់តែ ចាស់ទ្រុឌទ្រោមទៅហើយ ។ នេះបើតាមការបញ្ជាក់របស់តារាចម្រៀង វណ្ណា ស័ក្ដិ ដែលត្រូវជាកូនបង្កើតលោកយាយ ណយ សំណាង ។
លោក វណ្ណា ស័ក្តិ បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី១៤ ឧសភានេះថា «មិនគួរណាមានបញ្ហារចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើញ…អាណិតម៉ាក់ណាស់ សូមវត្ថុ ស័ក្តិសិទ្ធជួយតាមថែរក្សា ម៉ាក់ខ្ញុំឆាប់ជាពីរជម្ងឺនេះផង សុខចិត្តអោយខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ អោយតែម៉ាក់បានជាសះស្បើយ ពីជម្ងឺរកាចសាហាវនេះ ខ្ញុំមិនដឹងនិយាយថាម៉េចអោយត្រូវទេ គាំងអស់ហើយ មានតែសុំពាក្យជូនពរពីរបងប្អូនទាំងអស់គ្នា អោយម៉ាក់ខ្ញុំនិងគ្រួសារខ្ញុំបាន ជាសះស្បើយពីរជម្ងឺនេះផងចុះ យកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី» ។
