Nedved ៖ Pirlo និង Ronaldo នឹងបន្ដនៅ Juventus

0

លោក Pavel Nedved បានចេញមុខអះអាង ពីអនាគតរបស់ អ្នកចាត់ការ Andrea Pirlo និងតារាឆ្នើម Cristiano Ronaldo ថាអ្នកទាំងពីរនឹងបន្ដរួមរស់នៅ Juventus រដូវកាលក្រោយទៀត។

អនុប្រធានក្លិបសេះបង្កង់ បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលមានការលេចលឺថា Ronaldo អាចនឹងចែកផ្លូវគ្នាជាមួយក្លិប ខណៈលោក Pirlo អាចត្រូវបានបញ្ជូនឱ្យទៅដឹកនាំ ក្រុមយុវជនរបស់ក្លិប បើពួកគេមិនមានឱកាសលេងនៅ Champions League រដូវកាលក្រោយ។

សូមបញ្ជាក់ថា បច្ចុប្បន្ន Juventus ឈរនៅលេខ៥ ក្នុងតារាង Serie A មានគម្លាត១ពិន្ទុពី Top 4 ក្រោយបរាជ័យ ០-៣ ក្រោមថ្វីជើង AC Milan កាលពីថ្ងៃអាទិត្យកន្លងទៅ៕