ក្លឹបញញួរយក្ស Fulham បានធ្លាក់ចេញពី Premier League បន្ទាប់ពីបរាជ័យ ០-២ ក្រោមថ្វីជើង Burnley ហើយពួកគេជាក្រុមទី៣ ដែលនឹងលេងនៅក្របខណ្ឌលំដាប់ទី២ នៅអង់គ្លេស បន្ទាប់ពី West Brom និង Sheffield United។
នេះជាលើកទី១ នៅក្នុងរជ្ជកាល Premier League ដែលរាល់ក្រុមត្រូវធ្លាក់ចេញពីលីគមួយនេះ ជាពិសេស Fulham និង West Brom ដែលត្រូវបានជម្រុះទៅលីគ២វិញ ក្រោយឡើងមកលីគកំពូលមួយរដូវកាល។
សម្រាប់ជ័យជម្នះនេះ បានជួយឱ្យ Burnley ធានាឱកាសបន្ដលេងនៅ Premier League តទៅទៀត ខណៈពួកគេឡើងមកកាន់លេខ១៤ និងមានគម្លាត ១២ពិន្ទុពីតំបន់ត្រូវកាត់ចេញ។
ដោយឡែក Fulham ឈរនៅលេខរៀងទី១៨ មាន២៧ពិន្ទុ មានគម្លាត១០ពិន្ ទុពីតំបន់សុវត្ថិភាព ប៉ុន្ដែពួកគេអស់ឱកាសបន្ដដំណើរនៅ PL ហើយត្រូវត្រលប់ទៅក្របខណ្ឌ Championship វិញ៕