ក្រោយលើកពាន Lukaku បានផ្តាំទៅ Zlatan ថាអ្នកឈ្នះទើបជាព្រះពិត

0

Romelu Lukaku បានបញ្ចើចបញ្ចាលទៅកាន់លោកព្រះ Zlatan Ibrahimovic បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានជួយឱ្យក្រុម Inter Milan លើកពាន Serie A កាលពីថ្ងៃអាទិត្យកន្លងទៅ។

គួររំលឹកថា កាលពីជំនួប Milan derby កន្លងទៅអតីតកីឡាកររបស់ក្រុម Manchester United បានប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Zlatan នៅលើទីលាន បន្ទាប់ពីនោះមកពួកគេទាំងពីរ នៅតែមានការឆ្លើយឆ្លងពាក្យសម្តីគ្នាទៅវិញទៅមក មិនឈប់ឈរឡើយ។

ក្នុងនោះលោកព្រះ Zlatan ធ្លាប់បានបោះសម្តីទៅ Lukaku ថា Milan គឺមិនដែលមានស្តេចទេ នៅទីនេះពួកគេមានតែព្រះ។

ទន្ទឹមនឹងនេះ បន្ទាប់ពីក្រុម Inter Milan លើកពាន Serie A ភ្លាមស្រាប់តែ Lukaku បានបោះសម្តីទៅវិញថា ព្រះពិតប្រាកដគឺជាអ្នកគ្រងជើងឯក! ឥឡូវនេះសូមអ្នកក្រាបចុះទៅ។ ស្តេចនៃ Milano!