Lucas ថាមិនចេញទៅណាទាំងអស់ នៅចាំកុងត្រាថ្មីជាមួយ Real Madrid

0

Lucas Vazquez នឹងផុតកុងត្រាជាមួយ Real Madrid នៅរដូវក្ដៅខាងមុខនេះ ខណៈដែលខ្សែការពារស្លាបស្ដាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីក្លិបជិតខាង Atletico Madrid។

ប្រភពពី AS បានអះអាងថា Atletico បានត្រៀមសំណើផ្ទេរួចរាល់ហើយ ប៉ុន្ដែត្រូវបានបដិសេធ ដោយម្ចាស់ខ្លួន ថាមិនចង់ផ្លាស់ទៅក្លិប ដែលជាគូប្រជែងរបស់ Real Madrid ទេ។

ខ្សែការពារអេស្ប៉ាញវ័យ ២៩ឆ្នាំរូបនេះ បានសាងភាពលេចធ្លោនៅ Real Madrid រដូវកាលនេះដោយទទួលបានឱកាស ចូលលេងនៅជម្រើស១១នាក់ដំបូង ៣១ប្រកួតគ្រប់ពានរង្វាន់នៅរដូវកាលនេះ ដែលខុសពីរដូវកាលមុន ដែលគេលេងបានតែ ១០ប្រកួតប៉ុណ្ណោះ៕