Spurs នឹងពាក់អាវភ្ជាប់ជាមួយអក្សរខ្មែរ ក្នុងការប្រកួតសប្តាហ៍នេះ

0

ក្លិប Tottenham នឹងពាក់ឯកសណ្ឋានពិសេសមួយ ក្នុងការគាំទ្រដល់អង្គការផ្កាយសមុទ្ររបស់កម្ពុជា (ISF) នៃការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យនេះទល់នឹង Sheffield Unied។

ពិតណាស់ ក្នុងនាមជាដៃគូសហការ ជាមួយក្រុមហ៊ុនធានារ៉ាប់រង AIA ក្លិបក៏នឹងផ្សព្វផ្សាយសញ្ញាសម្គាល់របស់ AIA នៅលើអាវរបស់ខ្លួន ក្នុងការប្រកួតសប្តាហ៍នេះដូចគ្នា។

លើសពីនេះទៅទៀត អាវដ៏ពិសេសមួយនេះ នឹងត្រូវបានចុះហត្ថលេខាពីសំណាក់ក្រុមកីឡាកររបស់ Spurs ដើម្បីយកទៅដាក់ដេញថ្លៃ ហើយ ប្រាក់ដែលទទួលបាន នឹងត្រូវប្រគល់ជូនទៅដល់ អង្គការផ្កាយសមុទ្រ ដែលកំពុងជួបការខ្វះខាត៕