អាជ្ញាធរខេត្តព្រះសីហនុ ចាត់វិធានការណ៍ក្ដៅ ចំពោះជនជាតិចិន​២នាក់ និងខ្មែរម្នាក់ លួចគេចចេញពីតំបន់បិទខ្ទប់

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំ នីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដី នៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង០២ នាក់នេះផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ ក្រុងព្រះសីហនុ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ ដឹកជនជាតិចិនទាំង០២នាក់នេះ​សមត្ថកិច្ចនឹងកសាងសំណុំរឿ ងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង។