Zidane ត្រៀមថែម ២០លានអឺរ៉ូ ដើម្បីវ៉ៃដូរយកខ្សែប្រយុទ្ធពី Frankfurt

0

ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ២៥ឆ្នាំ Andre Silva បានបង្ហាញទម្រង់លេងល្អ ក្រោយផ្លាស់មកចូលរួម Eintracht Frankfurt រកគ្រាប់បាល់បាន ២៦គ្រាប់ assist ៩លើក ក្នុងចំណោម ៣១ប្រកួតនៅ Bundesliga។

យ៉ាងណាមិញ ក្លិបជើងឯកអឺរ៉ុប១៣សម័យ Real Madrid មានបំណងចង់បាន Silva ពី Frankfurt ជាថ្នូរនៃការឲ្យផ្តាច់ខ្សែប្រយុទ្ធស៊ែប៊ី Luka Jovic បូករួមទឹកប្រាក់ ២០លានអឺរ៉ូបន្ថែមទៀត។

សូមជម្រាបថា Andre Silva ធ្លាប់មានបទពិសោធន៍នៅលីគកំពូលអេស្ប៉ាញ ដោយធ្លាប់លេងឱ្យក្លិប Sevilla នៅរដូវកាល ២០១៨-១៩ ដោយក្នុងចំណោម ៤០ប្រកួត គេរកគ្រាប់បាល់ ១១គ្រាប់ និង assist ៣លើក មុនពេលត្រលប់ទៅ AC Milan វិញ ក្រោយចប់កិច្ចសន្យាខ្ចីជើង។ គេត្រូវបាន Milan បន្ដដាក់ឱ្យ Frankfurt ខ្ចីជើងនៅរដូវកាល ២០១៩-២០ ហើយត្រូវបានក្លិបអាល្លឺម៉ង់មួយនេះ ទិញផ្ដាច់នៅរដូវក្ដៅ ឆ្នាំ២០២០៕