Pep៖ ខ្ជិលគិតណាស់ យកពេលដេកឲ្យស្រួលវិញ

0

គ្រូបង្វឹកក្រុមមេឃខៀវលោក Pep Guardiola បាននិយាយបែបលេងសើចថា បើឲ្យគិតការអំពី Neymar និង Kylian Mbappe គួរតែយកពេលដេកអោយបានស្រួល សម្រាប់ភ្ញាក់មុនពេលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League របស់ក្រុម Manchester City ប្រឆាំងនឹង Paris Saint-Germain ។

គ្រូបង្វឹកក្រុមមេឃខៀវ ដែលកំពុងត្រៀមខ្លួនសម្រាប់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ៊ឺរ៉ុបលើកដំបូង ចាប់តាំងពីបានចូលរួមជាមួយក្លិបកាលពី ៥ ឆ្នាំមុន និយាយថាម្ចាស់ជើងឯកបារាំង គឺជាការគំរាមកំហែង ដ៏ធំមួយនៅលើទីលាន។

Man City មានក្រុមដែលមានសមត្ថភាពគ្រប់គ្រាន់ នៅមុនថ្ងៃពុធនេះ ហើយលោក Guardiola និយាយថា កីឡាកររបស់គាត់ ត្រូវតែប្រើស្ទីលលេងរបស់ពួកគេ ហើយមិនអាចលេងទម្រង់ការពារពេកទេ៕