ភ្នំពេញ៖ កម្លាំងនគរបាលស្រុកកោះញែក កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានចាប់ខ្លួនជនសង្ស័យម្នាក់បាន យកកាំបិតផ្គាក់កាប់ លើជនរងគ្រោះចំក្បាលឱ្យរបួសធ្ងន់ ដែលមកពីការប្រចណ្ឌ។ ករណីនេះបានកើតឡើង នៅម្តុំអគារចិន ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ជនសង្ស័យឈ្មោះ កែម ចិត្ត អាយុ៤២ឆ្នាំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានយកកាំបិតផ្គាក់គ្មានដង កាប់ទៅលើជនរងគ្រោះឈ្មោះ ឆន ឈុយ អាយុ៥៨ឆ្នាំនៅក្នុងភូមិ-ឃុំកើតហេតុ បណ្តាលឱ្យរងរបួសចំក្បាលផ្នែកខាងឆ្វេង និងកំភួនដៃខាងឆ្វេងចំនួន២កន្លែង ។
ជនសង្ស័យបានប្រចណ្ឌ និងជនរងគ្រោះ ដោយបានចោទប្រកាន់ថា ជនរងគ្រោះលួចចូលដេក ជាមួយប្រពន្ធរបស់ខ្លួន ។ វត្ថុតាងសមត្ថកិច្ចចាប់បានមាន កាំបិតផ្គាក់ ១ដើម ។ បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងដើម្បី បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕


