រន្ធត់ណាស់! បុរសម្នាក់ត្រូវឡានបុក និងកិនខ្ទេចសាច់ជាបំណែក នៅលើមហាវិថីឈ្នះឈ្នះ

0

ភ្នំពេញ៖ រថយន្ត និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកនិងកិនបុរសម្នាក់បណ្តាលឱ្យ ខ្ទេចសាច់ជាបំណែក នៅលើមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែក ព្នៅ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា សពបុរសម្នាក់ ត្រូវរថយន្ត បុក និងកិនពេល ដែលគាត់ធ្វើដំណើរ លើដងផ្លូវ។ សពបុរសរូបនោះមាន អាយុប្រហែលជាង៣០ឆ្នាំ មិនទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយត្រូវរថយន្តកិនខ្លួន បែកជាបំណែកនៅកណ្តាលផ្លូវ ។

ប្រភពដដែលបានបន្តថា តាមភិនភាគសពបុរសនោះ ទំនងជាបុរសមានសតិមិនគ្រប់ អត់ស្បែកជើងបានធ្វើដំណើរ ចុះឡើងនៅលើកំណាត់ផ្លូវនេះកាលពីល្ងាចថ្ងៃទី២៧ខែ មេសា ស្រាប់តែ ព្រឹកឡើង ភ្ញាក់ផ្អើលប្រទះឃើញ សពបុរសម្នាក់នេះត្រូវរថយន្តកិនតែម្តង ៕