Klopp ប្តេជ្ញាថាត្រូវតែនាំយកខ្សែការពាររូបនេះមក Anfield ឲ្យបាន

0

គ្រូបង្វឹកហង្សក្រហមលោក Jurgen Klopp ត្រូវបានគេរាយការណ៍ថា កំពុងជំរុញក្រុមប្រឹក្សាភិបាលរបស់ Liverpool ដើម្បីតាមប្រជែងយកខ្សែការពារ Jules Kounde របស់ក្រុម Sevilla នៅរដូវក្តៅខាងមុខ ។

ខ្សែការពារបារាំងវ័យ ២២ឆ្នាំរូបនេះ កំពុងទទួលបានភាពលេចធ្លោខ្លាំង កំពុងស្ថិតនៅក្នុងគោលដៅរបស់ក្រុម Real Madrid ផងដែរ ប៉ុន្តែលោក Klopp ហាក់កំពុងទទូចឲ្យក្លិបចូលរួមប្រកួតប្រជែង ដើម្បីនាំយកតារាឆ្នើមរូបនេះ មកកាន់ទឹកដី Premier League។

ជាការពិតណាស់ Liverpool កំពុងតែមានតម្រូវការបន្ទាន់នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីខ្សែការពារឆ្នើមៗរបស់ពួកគេ ដូចជា Virgil van Dijk, Joe Gomez និង Joel Matip សុទ្ធសឹងតែខកខានការប្រកួតជាច្រើន ដោយសារបញ្ហារបួស៕