Keylor Navas សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយ PSG

0

អ្នកចាំទីឆ្នើម Keylor Navas បានបន្ដកិច្ចសន្យាថ្មីជាមួយ Paris Saint-Germain រយៈពេល១ឆ្នាំបន្ថែមទៀត ដែលមានន័យថា កីឡាករជនជាតិកូស្ដារីការូបនេះ នឹងនៅលេងឱ្យក្លិបបារាំងរហូតដល់ឆ្នាំ ២០២៤។

កុងត្រារបស់ Navas ជាមួយក្លិបជើងឯក Ligue 1 នឹងផុតសុពលភាពនៅចុងរដូវកាល ២០២២-២៣ ប៉ុន្ដែគេបានបន្ដកុងត្រាថ្មី ជាមួយក្លិបយក្សបារាំង១២ខែថែមទៀត ដែលធ្វើឱ្យគេបន្ដលេងនៅទីនោះ ដល់ឆ្នាំ ២០២៤។

សូមបញ្ជាក់ថា Navas បានផ្លាស់មកចូលរួម PSG នៅរដូវក្ដៅឆ្នាំ ២០១៩ ពីក្លិប Real Madrid ក្រោយជួយពួកគេឈ្នះ UEFA Champions League ៣រដូវកាលជាប់គ្នា ដោយសារពុំស្ថិតនៅក្នុងជម្រើសដៃទីមួយ បន្ទាប់ពីការមកដល់របស់ Thibaut Courtois៕