Ronaldo កំពុងពិចារណាលើការផ្លាស់ប្តូរទៅ Man Utd ឬ PSG

0

ជាការពិតណាស់ ការលេងរបស់ Cristiano Ronaldo នៅ Juventus ពុំសូវល្អនោះទេ ហើយគេត្រូវបានរាយការណ៍ថា គេអាចនឹងចាកចេញពីទីក្រុងទូរីន នៅរដូវក្ដៅខាងមុខ ខណៈ Paris Saint-Germain និង Manchester United ស្ថិតនៅក្នុងចំណោមបេក្ខភាពជួរមុខ​ ក្នុងការនាំយកកំពូលខ្សែប្រយុទ្ធរូបនេះ។

ប៉ុន្ដែតាមការចុះផ្សាយរបស់ Tuttosport បានឱ្យដឹងថា PSG មានសង្ឃឹមខ្ពស់ជាងក្លិបបិសាចក្រហម ក្នុងការនាំយក Ronaldo ចេញពី Juventus ខណៈកីឡាកររូបនេះ ក៏ពិចារណាក្នុងការផ្លាស់មកក្លិបយក្សបារាំងនេះផងដែរ។

ដោយឡែកស្ថានភាពបច្ចុប្បន្ននៅ Juventus ពុំសូវល្អនោះទេ ដោយពួកគេប្រឈមនឹងខកខានចូលរួម UEFA Champions League ក្រោយទទួលបានលទ្ធផលមិនសូវល្អ ក្នុងលីគនៅរដូវកាលនេះ៕