Perez ថាបើកីឡាករណាចង់ចាកចេញពី Real Madrid ក៏អញ្ជើញចុះ

0

ប្រធានក្លិបអធិរាជស Real Madrid លោក Florentino Perez នឹងបើកចំហរទ្វារឲ្យ កីឡាករណាដែលចង់ចាកចេញ ពីក្លិបនៅរដូវក្ដៅខាងមុខនេះ ខណៈដែល Raphael Varane មានក្លិបធំៗនៅអង់គ្លេសពីរ ដែលចង់បានរូបគេគឺ តោខៀវ Chelsea និងបិសាចក្រហម Manchester United។

ខ្សែការពារបារាំងវ័យ ២៧ឆ្នាំរូបនេះ នៅសល់កុងត្រាជាមួយ Real ដល់ទៅ ១ឆ្នាំទៀតឯណោះ ប៉ុន្តែបើមើលតាមស្ថានការណ៍ទៅ Varane ទំនងជាមិនចង់បន្តកុងត្រាឡើយ ទើប Real Madrid គ្មានជម្រើសផ្សេងក្រៅពីសម្លឹងរកមើលទីផ្សារ សម្រាប់លក់ចេញ ជាជាងបណ្ដោយឲ្យគេចាកចេញដោយគ្មានតម្លៃខ្លួន។

សូមជម្រាបថា Real Madrid នឹងដាក់តម្លៃខ្លួនកីឡាក Varane ខ្ទង់ ៦០លានផោន (ស្មើនឹងប្រមាណ៨៣.១លានដុល្លារ)៕