កីឡាករសំខាន់ម្នាក់របស់ Chelsea នឹងអវត្តមានក្នុងជំនួប Real Madrid

0

អតីតខ្សែបម្រើ Real Madrid កីឡាករ Mateo Kovacic នឹងខកខានការប្រកួតទល់នឹងអតីតក្លឹបរបស់ខ្លួន នៅសប្ដាហ៍ក្រោយនេះ ដោយសារបញ្ហារបួសភ្លៅ។

ខ្សែបម្រើក្រូអាតវ័យ ២៦ឆ្នាំរូបនេះ បានអវត្តមាន ៣ប្រកួតកន្លងមក ក្រោយមានបញ្ហារបួសភ្លៅ ហើយគេនឹងអវត្តមានក្នុងការប្រកួត Chelsea Vs Real Madrid នៃក្របខណ្ឌ UEFA Champions League នាថ្ងៃទី២៧ ខែមេសា បន្ដទៀតនេះ បើតាមការបញ្ជាក់ពីគ្រូបង្វឹកក្លិបតោខៀវលោក Tuchel៕