Arteta ខកចិត្តចំពោះទម្រង់លេងរបស់ក្រុម ក្រោយចាញ់ Everton ក្នុងទឹកដី (Video)

0

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានបបង្ហាញ ការខកចិត្តចំពោះទម្រង់លេងរបស់ក្រុមខ្លួន ថាជារឿងដ៏គួរឱ្យអាមាស់បំផុត ដែលមិនអាចទទួលយកបាន បន្ទាប់ពីចាញ់ Everton ១-០ នៅ Premier League កាលពីថ្ងៃសុក្រ ដែលធ្វើឱ្យបាត់បង់ការប្រកួតបាល់ទាត់អឺរ៉ុប នារដូវកាលក្រោយ។

ក្នុងការប្រកួត Arsenal មានឱកាសច្រើនក្នុងតង់ទី២ និងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីដោយ VAR មុនពេល គ្រាប់បាល់បញ្ចូលទីខ្លួនឯង own goal ដោយអ្នកចាំទី Bernd Leno ធ្វើឱ្យភ្ញៀវរកបាន ៣ ពិន្ទុខណៈក្រុមកាំភ្លើងធំ ចាញ់ជាលើកទី ៧ ក្នុងទឹកដីលីគរដូវកាលនេះ៕

សូមទស្សនាវីដេអូហាយឡាយ៖