នាយកប្រតិបត្តិអេស្បាញរូបនេះ នៅតែជឿជាក់ថានឹងមានការប្រកួតប្រជែងបំបែកខ្លួន ដើម្បីជំនួសការប្រកួត“ ឆេវឆាវ” នៃក្របខ័ណ្ឌ Champions League
ប្រធានក្លិប Real Madrid លោក Florentino Perez បានបញ្ជាក់ជាថ្មីថា Super League បង្កើតឡើងគឺដើម្បីសង្គ្រោះបាល់ទាត់ ហើយលោកជឿជាក់ថា ការធ្វើបាតុកម្មជាសកលដែលប្រឆាំងនឹងផែនការនេះ គឺដោយសារពួកគេមិនយល់ច្បាស់ពីអត្ថន័យ របស់វា។
សូមជម្រាបថា លោក Perez គឺជាអ្នកជំរុញឱ្យបង្កើតក្របខ័ណ្ឌ Super League តែត្រូវបានដួលរលំ ចាប់តាំងពីថ្ងៃប្រកាស ដោយសារតែការដកខ្លួនចេញពីក្លឹបអង់គ្លេសចំនួន៦ រួមទាំងAtletico Madrid និង Inter Milanផងដែរ។
ទោះយ៉ាងណា ប្រធានក្លិប La Ligaរូបនេះ នៅតែប្តេជ្ញាចិត្តក្នុងការដណ្តើមយកពានរង្វាន់ Super League និងនិយាយថា លោកនៅតែជឿជាក់ថា វាអាចជាអ្វីដែលបាល់ទាត់ត្រូវការ៕
Telegram Channel : JOIN US ⏬