ភ្នំពេញ៖ បុរស២នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជូន ទៅធ្វើចត្តាឡីស័ក នៅក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សខុសច្បាប់ ចេញពីក្រុងភ្នំពេញ មកកាន់ខេត្តកំពង់ឆ្នាំង ដោយបានបំពានបម្រាម នៃសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល។
តាមប្រភពព័ត៌មាន បានពីមន្រ្តីអធិការស្រុក កំពង់ត្រឡាច បានបញ្ជាក់ថា បុរសទាំង២នាក់ ដែលបានល្មើស នឹងបំរាមរបស់រាជរដ្ឋា ភិបាលខាងលើរួមមាន៖
១៖មានឈ្មោះ យ៉ង់ ហឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
២៖ឈ្មោះ យ៉ង់ ចាន់ទុំ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយ គ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ពួកគេទាំងពីរនាក់បានបើកកាណូតបាឡាស្មាច់មួយគ្រឿង ទៅដឹកយកប្អូនថ្លៃស្រី របស់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា បុរសទាំងពីរនាក់ បានបើកបាឡាស្មាច់មួយគ្រឿង ទៅដឹកយកប្អូនថ្លៃរបស់ខ្លួន នៅវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី២០ ខែមេ សា ឆ្នាំ២០២១ ដោយមានមនុស្ស៣នាក់ ក្នុងនោះមានស្រី២នាក់ ដែលបានរង់ចាំ នៅចំណុចក្បែរស្ពានព្រែកព្នៅ ពួកគេបានដឹកមនុស្សទាំង៣នាក់នោះ មកកាន់ភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីបាន ដាក់មនុស្សប្រុសស្រី ទាំង៣នាក់ នៅនឹងភូមិខាងលើនេះរួចហើយ ពួកគេទាំងពីរនាក់ ក៏បានបើកបាឡាស្មាច់១ គ្រឿង ត្រឡប់មកលំនៅដ្ឋាន របស់គេវិញ នៅថ្ងៃដដែល នោះផងដែរ។
លោកអធិការ បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរភូមិឃុំបានរាយការណ៍ជូនលោកអភិបាលស្រុក បន្ទាប់មកលោកអភិបាលស្រុក បានចាត់ក្រុមការងាររួមមាន កម្លាំងនគរបាល មន្ត្រីសុខាភិបាល ចាត់បញ្ជូនឈ្មោះ យ៉ង់ ចាន់ទុំ និងឈ្មោះ យ៉ង់ ហឿន មកកាន់មណ្ឌលចត្តាឡីស័កកំពង់ត្រឡាច។ តែដោយសារមានបញ្ជាពីថ្នាក់លើ នៅវេលាម៉ោង៩៖០០នាទី ថ្ងៃខែដដែល ក៏បានបញ្ជូនបុរសទាំងពីរនាក់ខាងលើនេះទៅធ្វើចត្តាឡីស័កនៅក្រុងកំពង់ឆ្នាំងវិញ។
លោក ហ៊ឹម យ៉ុង អធិការស្រុកជលគិរី បានបញ្ជាក់ប្រាប់អ្នកយកពត៏មានយើងនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះឲ្យដឹងថា មនុស្សប្រុសស្រី៣នាក់ ដែលមកពីភ្នំពេញធ្វើដំណើរ តាមបាឡាស្មាច់ កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០
២១ ម្សិលមិញ ពួកគេទាំង៣នាក់មានទីលំនៅ ក្នុងភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ត្រូវបានយកមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងស្រុកជល់គិរី ទាំងអ្នកមកពីភ្នំពេញ៣នាក់ រួមនឹងក្រុមគ្រួសារ ពាក់ព័ន្ធនៅផ្ទះ៤នាក់ទៀត សរុបទាំងអស់៧នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័កទាំងអស់ផងដែរ។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា ករណីនេះមិនអាចលើកលែងឱ្យបានទេ ក្រោយពីបញ្ចប់ការធ្វើចត្តាឡី ស័ក១៤ថ្ងៃ លោកនឹងឲ្យមន្ត្រីជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការ ដើម្បីចាត់ការទៅ តាមនិតិវិធី ៕
Telegram Channel : JOIN US ⏬