Aubameyang និង Lacazette នឹងខកខានការប្រកួត Everton

0

Arsenal បានបញ្ជាក់ថាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង Alexandre Lacazette នឹងអវត្តមានក្នុងការប្រកួតថ្ងៃសុក្រនេះ ទល់នឹងក្រុម Everton ។

Aubameyang នៅតែបន្តឈឺជំងឺគ្រុនចាញ់ ខណៈដែល Lacazette បានរងរបួសសរសៃពួរខាងឆ្វេងរបស់គាត់ អំឡុងពេលប្រកួត កាលពីថ្ងៃអាទិត្យជាមួយក្រុម Fulham។

គួរជម្រាបថា ក្រុមកាំភ្លើងធំបានញាំញីដោយរបួស លើកីឡាករសំខាន់ៗជាច្រើនរូបដូចជា Martin Odegaard ការពារ Kieran Tierney និង David Luiz៕

Telegram Channel : JOIN US