Dortmund បានផ្តួល Union ២-០ ក្នុងទឹកដី (Video)

0

ក្រុម Borussia Dortmund បានផ្តួលក្រុមភ្ញៀវ Union Berlin ២-០ កាលពីថ្ងៃពុធ ទទួលបានឱកាសក្នុងការដណ្តើមយកកៅអីមួយនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

ក្រុម Dortmund បានផ្លាស់ទៅរក ៥២ ពិន្ទុដោយស្ថិតនៅពីក្រោយក្រុមលេខ ៤ Eintracht Frankfurt ដែលមានក្រុមខ្លាំងទាំងបួនឡើងទៅវគ្គជម្រុះតាមពូលនៃពានរង្វាន់ Champions League។

ក្រុម VfL Wolfsburg ដែលនឹងត្រូវជួបជាមួយក្រុម Dortmund នៅថ្ងៃសៅរ៍បានឈរនៅចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងជ័យជម្នះ ៣-១ នៅឯ VfB Stuttgart ដែលបានធ្វើអោយក្រុមចចកខ្មៅ Wolves ឡើងដល់ ៥៧ ពិន្ទុនាំមុខក្រុម Eintracht និងក្រុម Dortmund ៥ ពិន្ទុ៕

Telegram Channel : JOIN US 

សូមទស្សនាវីដេអូហាយឡាយ៖