PSG នឹងលើកពានស្វ័យប្រវត្តិប្រសិន UEFA បណ្តេញ Chelsea, Real Madrid និង Man City ចេញពីលីក

0

សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ UEFA លោក Jesper Moller បានលើកឡើងថា Manchester City, Chelsea និង Real Madrid អាចនឹងត្រូវបានបណ្តេញចេញពីការប្រកួតក្នុងពានរង្វាន់ Champions League នៅក្នុងសប្តាហ៍នេះ។

ក្នុងចំណោមបួនក្រុម ដែលបានឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Champions League គឺមានតែ Paris Saint Germain មួយប៉ុណ្ណោះ ដែលបានប្រកាសក្នុងការមិនចូលរួមក្នុងពានរង្វាន់ European Super League ដែលគ្រោងនឹងចាប់ផ្តើមប្រកួតនៅក្នុងខែសីហាខាងមុខនេះ។

គួរបញ្ជាក់ថា ក្រុមទាំង១២ដែលសម្រេច ក្នុងការចូលរួមប្រកួតក្នុងពានរង្វាន់ European Super League មានដូចជា៖ Real Madrid, Barcelona, Atletico Madrid, Juventus, Inter Milan, AC Milan, Manchester United, Manchester City, Liverpool, Chelsea, Arsenal និង Tottenham៕