Jürgen Klopp និង James Milner រិះគន់ផែនការ Super League

0

អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp និងខ្សែបម្រើឆ្នើម James Milner
បានធ្វើការរិះគន់ចំពោះការគ្រោង នឹងកកើតឡើងនៃពានរង្វាន់ European Super League ដែលធ្វើឲ្យពួកគេមិនសប្បាយចិត្តឡើយ ដោយសង្ឃឹមថាវានឹងមិនកើតឡើង។

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ពិភពបាល់ទាត់នៅអឺរ៉ុប កំពុងតែមានភាពចម្រូងចម្រាស់ខ្លាំងមែនទែន បន្ទាប់ពីលោក Florentino Perez ដែលជាប្រធានក្លិប Real Madrid បានសម្រេចបង្កើតនូវពានរង្វាន់ European Super League ដែលនឹងមានក្លិបចំនួន១២ចូលរួម។ ហើយ Liverpool គឺ ជាក្លិបមួយដែលបានសម្រេចព្រមព្រៀង ក្នុងការចូលរួមពានរង្វាន់មួយនេះដែរ៕