ភ្នំពេញ៖ អាជីវករលក់ដូរ នៅផ្សារបណ្តោះអាសន្ន ក្នុងកីឡដ្ឋានក្រុងតាខ្មៅសរុប ៣៩៨នាក់ ក្រោយពីយកសំណាក ធ្វើតេស្តរកមេរោគកូវិដ-១៩ គឺទទួលបានលទ្ធផល អវិជ្ជមានទាំងអស់គ្នា ។
អាជីវករទាំងអស់ត្រូវបានយកសំណាកធ្វើតេស្ត ជាមួយឧបករណ៍ RAPID TEST ដែលបង្ហាញភ្លាមៗ នូវលទ្ធផល វិជ្ជមានឬអវិជ្ជមានក្នុងអំឡុងវង្វង់ ១០ឬ១៥នាទីប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ការប្រមូលយកបងប្អូន អាជីវករលក់ដូរ ៣៩៨នាក់ យកសំណាកធ្វើតេស្ត រកមេរោគកូវិដ-១៩ នាពេលនេះបន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញ បងប្អូនចំនួន១១នាក់ ពិនិត្យឃើញថា បានឡើងកំដៅ លើសពី ៣៧អង្សាសេ។
ក្រោយពីធ្វើតេស្តបងប្អូនរួចហើយ ប្រាកដថាអវិជ្ជមានកូវីដ-១៩ អាជ្ញាធរក្រុងតាខ្មៅ និងប្រគល់លិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង និងត្រូវអនុញាត្តអោយចូលលក់ នៅក្នុងផ្សារនេះជាប្រក្រតីឡើងវិញ ៕



