ខ្សែបម្រើ Real Madrid ម្នាក់ត្រូវបានធ្វើចត្តាឡីស័ក

0

ក្លិប Real Madrid បានធ្វើការបញ្ជាក់ឲ្យដឹងថាខ្សែបម្រើកណ្ដាល Federico Valverde កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីមានបានប៉ះពាល់ ជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ។

ទោះបីជា ខ្សែបម្រើអ៊ុយរូហ្គាយវ័យ ២២ឆ្នាំរូបនេះ បានធ្វើតេស្តអវិជ្ជមាន យ៉ាងណាគេនៅតែតម្រូវឱ្យនៅដាច់ឆ្ងាយពីគេ ដើម្បីធានាបាននូវសុវត្តិភាព ថានឹងមិនអាចឆ្លងទៅកាន់មិត្តរួមក្រុមដទៃទៀត នៅមុនការប្រកួតក្នុងក្របខ័ណ្ឌ La Liga ។

Valverde នឹងត្រូវអាក់ខានការប្រកួតដ៏សំខាន់រវាងក្រុម Real Madrid និង Getafe នារាត្រីនេះ ខណ:អវត្តមានរបស់គេ បានធ្វើឱ្យគ្រូបង្វឹកលោក Zinedine Zidane កាន់តែឈឺក្បាលបែកញើសថ្ងាស ដោយសារតែបញ្ហារបួស កីឡាករឡើងគជើងគ្នា ។

មិនតែប៉ុណ្ណោះប្រសិនបើ Valverde តេស្តវិជ្ជមាន នោះគេនឹងប្រឈមនឹងការដាក់ខ្លួន ឲ្យនៅដាច់ដោយឡែកចំនួន ១០ ថ្ងៃ ដែលធ្វើឲ្យគេត្រូវអវត្តមានចំនួន ៣ ប្រកួត រួមទាំងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ទល់នឹងក្រុមតោខៀវ Chelsea នៅថ្ងៃទី ២៧ ខែមេសាខាងមុខនេះផងដែរ៕