ក្របខណ្ឌបាល់ទាត់ថ្មីសន្លាងមួយ មានឈ្មោះថា European Super League ត្រូវបានបង្កើតឡើងជាផ្លូវការ ដោយយោងតាមសារព័ត៌មាន Marca គឺលោកប្រធាន Florentino Perez ដែលជាប្រធានក្លិប Real Madrid គឺជានាយកប្រតិបត្តិនៃ Super League មួយនេះ។
ខណៈនោះដែរ ក្លិបធំៗនៅអឺរ៉ុបចំនួន១២ទៀតរួមមាន Real Madrid, Barcelona, Atletico Madrid , AC Milan, Arsenal, Chelsea, Inter Milan,Juventus ,Liverpool, Manchester City, Manchester United និង Tottenham Hotspur សុទ្ធតែប្រកាសចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌ European Super League នេះទាំងអស់។
នៅមានក្លិបបីទៀត ដែលនឹងព្រមព្រៀងចូលលេងក្នុងការប្រកួតនេះ តែគេមិនទាន់ដឹងច្បាស់នៅឡើយទេ។ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA ,FIFA, La Liga, Serie A, Premier League និងលោកនាយករដ្ឋមន្ត្រី Boris Johnson របស់ចក្រអង់គ្លេស បានប្រឆាំងនឹងការបង្កើតឡើងរបស់ European Super League ដោយគ្រោងនឹងដាក់ទណ្ឌកម្មក្លិបទាំង១២ ដែលហ៊ានចូលរួមជាមួយការប្រកួតប្រជែងថ្មីមួយនេះ ខណៈក្លិបបាល់ទាត់នៅបារាំង និងអាល្លឺម៉ង់ បានប្ដេជ្ញាថាមិនចូលរួមឡើយ៕