ក្រុម Bayern Munich បានសម្តែងការខកចិត្ត ចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹក Hansi Flick ក្នុងការបង្ហាញជាសាធារណៈ ថាគាត់ចង់ចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។
គួររំលឹកថា អ្នកចាត់ការអាល្លឺម៉ង់វ័យ ៥៦ឆ្នាំរូបនេះបានប្រកាសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទទួលជ័យជម្នះ ៣-២ លើក្រុមរបស់គាត់ប្រឆាំងនឹងក្រុម Wolfsburg ថាគាត់សង្ឃឹមថានឹងបញ្ចប់កិច្ចសន្យារបស់គាត់ នៅរដូវក្តៅនេះ។
ការប្រកាសរបស់លោក Flick បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុម Bayern ត្រូវបានក្រុម Paris Saint-Germain ដកចេញពីក្របខ័ណ្ឌ Champions League ហើយចំពេលមានសេចក្តីរាយការណ៍ថា លោកគ្រោងនឹងជំនួសលោក Joachim Low ជាគ្រូបង្វឹកជនជាតិអាឡឺម៉ង់នៅរដូវក្តៅនេះផងដែរ៕