ប្ដីប្រចណ្ឌរករឿង ធ្វើបាបផ្លូវចិត្តរាល់ថ្ងៃ ស្រីស្អាតម្នាក់ទ្រាំលែងបាន រត់មកលោតទឹកសម្លាប់ខ្លួន

0

ភ្នំពេញ៖ តូចចិត្តនឹងប្ដីតែងតែប្រចណ្ឌ ធ្វើបាបផ្លូវចិត្តស្ទើររៀងរាល់ថ្ងៃ ស្រីស្អាតរូបស្រស់ម្នាក់ ដើរយំសំដៅ​មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេច ត្រូវបានកម្លាំងសមត្ថកិច្ច​ប្រចាំការណ៍គោលដៅ​ជួយឃាត់ទាន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង​១០៖២០​នាទី​យប់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​ ស្ថិតនៅចំណុចគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត​ក្នុងសង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

ស្ត្រីរងគ្រោះមានឈ្មោះ សុខ ខេង ភេទស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរសំអាងការស្នាក់នៅ​ផ្សារសាមហាន់ សង្កាត់ទួលសង្កែ​ទី១ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ​។​

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​មុនពេលកើតហេតុ មានស្ត្រីរងគ្រោះខាងលើ ដើរបណ្តើរយំបណ្តើរ​ពីលិចទៅកើត សំដៅឡើងស្ពានជ្រោយចង្វារ ខណៈមកដល់ចំណុចកើតហេតុខាងលើ​ត្រូវបានសមត្ថកិច្ចឃាត់សួរនាំ ទើបដឹងថា​ស្ត្រីរូបនោះមានវិបត្តិក្នុងគ្រួសារហើយ​ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន​។

បើតាមស្ត្រីរងគ្រោះបានរៀបរាប់ ទាំងទឹកភ្លែកថា ប្ដីរបស់គាត់តែងតែធ្វើបាបផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងូរ តែងតែប្រចណ្ឌគាត់មិនមានហេតុផល រករឿងគាត់ស្ទើររាល់ថ្ងៃ ទើបគាត់សម្រេចចិត្តមកបញ្ចប់ជីវិត​លោតទឹក​សម្លាប់ខ្លួន តែមិនទាន់បានលោតផង​ត្រូវសមត្ថកិច្ចឃាត់តែម្ដង​។​

ក្រោយមកសមត្ថកិច្ច​ បានទាក់ទងទៅប្ដីរបស់នាង​ ឲ្យមកយកត្រលប់​ទៅផ្ទះវិញបាត់ទៅ​៕​